News night
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, August 27, 2020

រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងបរិបទថ្មីនេះ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព


(ភ្នំពេញ)៖ ដោយសារពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែលដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹងគុណភាពជាងមុន។ 

Monday, August 24, 2020

ឥណ្ឌាត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបសកម្មភាពយោធាចិន ក្នុងករណីកិច្ចចរចាវិវាទព្រំដែននៅតែគ្មានលទ្ធផលល្អប្រសើរ

ការលើកឡើងខាងលើរបស់លោក Bipin Rawat ត្រូវបានដកស្រង់សម្ដីយកមកចុះផ្សាយបន្តដោយសារព័ត៌មានឥណ្ឌា Hindustan Times។ នៅក្នុងសម្រង់សម្ដីនេះ លោក Rawat បានបន្ថែមទៀតថាកងទ័ពឥណ្ឌាត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់ជម្រើសយោធាដោះស្រាយជាមួយចិន នៅក្នុងតំបន់ Ladakh ក្នុងករណីដែលកិច្ចចរចារវាងកងទ័ព និងការទូត នៃប្រទេសទាំង២ មិនមានលទ្ធផលជាទីគាប់ចិត្ត ជុំវិញតំបន់ជម្លោះព្រំដែនទេនោះ។ បើតាមសារព័ត៌មាន Hindustan Times រដ្ឋាភិបាលឥណ្ឌា ក៏គ្រោងនឹងបើកកិច្ចចារចាកម្រិតយោធាបន្ថែមផងដែរ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយចិន។ តែមិនទាន់មានការបញ្ជាក់ថាកិច្ចចរចានេះ នឹងត្រូវធ្វើឡើងនៅពេលណានោះទេ។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ កងទ័ពចិន និងកងទ័ពឥណ្ឌា បានផ្ទុះជម្លោះនឹងគ្នា នៅក្នុងតំបន់ជម្លោះព្រំដែន Ladakh ដោយបណ្ដោលឱ្យកងទ័ពឥណ្ឌា២០នាក់ បាត់បង់ជីវិត ខណៈចិនក៏បានទទួលស្គាល់ថាកងទ័ពរបស់ខ្លួន ក៏មានអ្នកស្លាប់និងរបួសដែរ តែមិនបានបញ្ជាក់តួលេខឡើយ៕

Wednesday, June 17, 2020

ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលើជំពូកទី២

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២, លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ឱកាសនោះលោកស្រី ចាន់ សុទ្ធាវី បានថ្លែងថា កិច្ចប្រជុំកាលពីសប្តាហ៍មុនបានពិភាក្សាបញ្ចប់ត្រឹមមាត្រាទី២២ នៃជំពូកទី២ ដោយឡែកនៅព្រឹកនេះ កិច្ចប្រជុំនិងបន្តពិនិត្យពិភាក្សាលើមាត្រាទី២៣ ផ្នែកទី៥ ជំពូកទី២ នៃសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះជាបន្តទៀត។
លោកស្រី ក៏បានស្នើឱ្យក្រុមការងារនៃភាគីទាំងពីររវាងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ យកខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់នេះ ធ្វើការសិក្សា និងពិភាក្សាជាលក្ខណៈបុគ្គល ឬជាក្រុម អាចហៅបានថា ជាការងារផ្ទះបន្ថែម ដើម្បីចងក្រងជាគំនិតផ្សេងៗ សម្រាប់ចូលរួមលើការប្រមូលមតិយោបល់ និងធាតុចូលនានាឱ្យបានកាន់តែច្រើនក្នុងកិច្ចប្រជុំរួមប្រចាំសប្តាហ៍។
លោកស្រីបានបន្តថា «ធ្វើដូច្នេះ គឺកិច្ចប្រជុំរួមម្តងៗ និងមានមតិយោបល់ចូលរួមបានច្រើន ហើយការពិភាក្សាក៏កាន់តែស៊ីជំរៅ និងដំណើរការបានលឿនជាងការយកខ្លឹមសារទាំងស្រុង មកពិភាក្សាតែនៅក្នុងកិច្ចប្រជុំរួម ដែលអាចធ្វើឱ្យល្បឿននៃការពិភាក្សាមានការយឺតយ៉ាវ»
សូមរំលឹកផងដែរថា ច្បាប់នេះមាន១២ជំពូក និង១៦៩មាត្រា ដែលមានគោលបំណងរួមដូចខាងក្រោម៖
* ទី១៖ ធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍
* ទី២៖ ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍
* ទី៣៖ ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍
ទី ៤៖ ធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល
* ទី៥៖ ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស៕

Tuesday, June 16, 2020

ជម្លោះក្នុងវង់ផឹកស៊ី! បុរសម្នាក់ត្រូវបញ្ជូនទៅពេទ្យ និងបុរសម្នាក់ទៀតជាប់ខ្នោះនគរបាល

កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានឱ្យដឹងថា បន្ទាប់ពីបានដឹងរឿងរាវភ្លាម ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ ខណ:ជនសង្ស័យ បានចាប់បោកជនរងគ្រោះបណ្តាលឲ្យមុតនឹងកាំបិតចុងស្រួចរងបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះបានយកដំបងវាយក្បាល និងច្របាច់កជនសង្ស័យដោយមិនដឹងមូលហេតុ។
មន្រ្តីប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននេះមានឈ្មោះ ឈុន ដាំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ រីឯជនរងគ្រោះមានឈ្មោះ ណៃ សេត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ (រងរបួសត្រង់ពោះ) ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលបណ្តាលឲ្យខ្លួនបង្ករបួសស្នាមនេះ គឺកើតឡើងដោយសារជនរងគ្រោះដើរមកដល់ កន្លែងខ្លួនកំពុងផឹកស្រា ហើយជនរងគ្រោះក៏បានយកដំបងមកវាយលើក្បាលខ្លួន និងច្របាច់កថែមទៀត ដោយពុំដឹងមូលហេតុទើបខ្លួនមានការខឹងសម្បារយ៉ាងខ្លាំង ក៏បានចាប់បោកជនរងគ្រោះទៅលើគ្រែ បណ្តាលឲ្យប៉ះទៅនឹងចុងកាំបិតរងរបួសតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់៕

ចិនអះអាងថាខាងយោធាខ្លួនក៏រងគ្រោះដែរ ក្រោយប្រយុទ្ធគ្នាមួយប្រាវជាមួយទ័ពឥណ្ឌាតាមព្រំដែន


(ប៉េកាំង)៖ សារព័ត៌មានធំមួយរបស់ចិននៅថ្ងៃអង្គារនេះបានឲ្យដឹងថា ខាងយោធាចិនមានកងទ័ពរបួស ឬអាចបាត់បង់ជីវិតផងដែរ ក្នុងការផ្ទុះជម្លោះព្រំដែន មួយប្រាវជាមួយយោធាឥណ្ឌា បន្ទាប់ពីកងទ័ពឥណ្ឌាបានអះអាងថា ខាងយោធាខ្លួនបានស្លាប់ ០៣នាក់។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ លោក ហ៊ូ ស៊ីជីន (Hu Xijin) ដែលជានិពន្ធនាយករបស់សារព័ត៌មានចិន Global Times បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «យោងតាមអ្វីដែលខ្ញុំដឹង គឺខាងយោធាចិនក៏មានកងទ័ពរងគ្រោះថ្នាក់ ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌានៅជ្រលងភ្នំ ហ្គាល់វ៉ាន (Galwan) នៃតំបន់ជួរភ្នំហិម៉ាល័យផងដែរ»។ ប៉ុន្តែលោក Hu មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ដោយឡែកនៅមុននេះបន្តិចខាងយោធាឥណ្ឌាក៏ប្រកាសថា កងទ័ពខ្លួនចំនួន ០៣នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា ខាងយោធាចិនមានអ្នករងរបួស ឬស្លាប់ដែរឬក៏អត់ឡើយ។ គួរបញ្ជាក់ថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោកដ៏វែងបំផុតមួយនៅលើលោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមាន ការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២៕








ទីបំផុតជប៉ុនប្រកាសផ្អាកផែនការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ព្រោះតែបញ្ហាបច្ចេកទេស និងការចំណាយជ្រុលហួសហេតុ


(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បានគូសបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះថា ជប៉ុនបានសម្រេចចិត្តបញ្ឈប់ផែនការ ដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល អេជីសអាហ្ស័រ (Aegis Ashore) របស់អាមេរិកវិញ ដោយបានលើកឡើងពីហេតុផលនៃការចំណាយ និងបញ្ហាបច្ចេកទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Japan Times នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
លោក Taro Kono បានប្រាប់អ្នកសារព័ត៌មាននានាថា លោកបានសម្រេចចិត្តបញ្ឈប់ដំណើរការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល Aegis Ashore ខាងលើ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានរកឃើញថា វាមានបញ្ហាបច្ចេកទេស និងត្រូវចំណាយច្រើនហួសហេតុពេក។ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «បើពិចារណាលើថ្លៃដើម និងពេលវេលាដែលវាត្រូវការ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីវិនិច្ឆ័យថា ការបន្តផែនការនេះ គឺមិនសមហេតុផលទេ»។
ការសម្រេចចិត្តនេះ បានកើតឡើងមួយខែបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសមួយនេះ បានបោះបង់ចោលការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលទំនើប ទៅក្នុងបរិវេណកងកម្លាំងស្វ័យការពារនៅទីក្រុងអាគីតា ក្រោយពីមានការតវ៉ាប្រឆាំងយ៉ាងខ្លាំង ពីសំណាក់ប្រជាជនក្នុងស្រុក។
គួរជម្រាបថា កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សហរដ្ឋអាមេរិកបានយល់ព្រមលក់ ប្រព័ន្ធប្រឆាំងមីស៊ីលហៅថា Aegis Ashore ចំនួន ០២គ្រឿង និងសព្វាវុធយោធាផ្សេងទៀតទៅឲ្យប្រទេសជប៉ុន ក្នុងតម្លៃប្រមាណ ២,១៥ពាន់លានដុល្លារអាមេរិក។ ប្រព័ន្ធ Aegis Ashore គឺជាប្រភេទដាក់ពង្រាយនៅលើដីគោក នៃប្រព័ន្ធប្រឆាំងមីស៊ីលស្នូលរបស់ទ័ពជើងទឹកអាមេរិក ដែលជប៉ុនមានរួចស្រេចទៅហើយ នៅលើនាវាពិឃាតមួយចំនួនរបស់ខ្លួន។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ ជប៉ុនសម្រេចទិញពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែង ឥតឈប់ឈរពីសំណាក់គ្រាប់មីស៊ីល កាន់តែទំនើបទៅៗរបស់កូរ៉េខាងជើង៕

កម្លាំងនគរបាល បើកប្រតិបត្តិការចាប់ខ្លួន១០នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ

បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យ Fresh News ដឹងសភាពនៃរឿងហេតុថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ ឮសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកកិច្ចប្រតិបត្តិការ ចាប់បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កង ប៊ុនមករា ហៅជ្រូក និងឈ្មោះ ជួន រ៉ាដូ ហៅតុល ឆែកឆេរចាប់យកបានថ្នាំញៀនចំនួន៣០កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។
នគរបាលបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កង ប៊ុនមករា កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងចំណុចផ្ទះជួល ជនសង្ស័យម្នាក់ទៀត ឈ្មោះ មៀច វិចិត្រ ក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសហការល្អជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចឆែកឆេរចាប់យកថ្នាំញៀនចំនួន១៦កញ្ចប់ រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ មៀច វិចិត្រ កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងរោងគោ របស់មុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត នៅចំណុចភូមិដកពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានការសហការល្អជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ទៀត ចាប់យកថ្នាំញៀនចំនួន ០២កញ្ចប់ និងសម្ភារវត្ថុតាងមួយចំនួនទៀត រីឯមុខសញ្ញាមេក្រុមជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត បានរត់គេចខ្លួន។
នគរបាលបន្តថា បន្ទាប់ពីចាប់បានមួយគោលដៅហើយ សមត្ថកិច្ចបានឈានទៅថល់គោលដៅគោលដៅទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មៀច វិចិត្រ ស្ថិតក្នុងភូមិទន្លេកន្ទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់។
សម្រាប់ជនសង្ស័យទាំង១០នាក់ ត្រូវបានយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំបញ្ជូនទៅកាន់តុលាការចាត់តាមច្បាប់៕

អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង១៤៖៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាធ្វើសកម្មភាពចែកចាយសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
១៖ ឈ្មោះ យ៉ាន សុខមាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២៖ ឈ្មោះ លី សុខណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់ មានទម្ងន់១៨.៨៦ក្រាម (គិតទាំងសំបកវេចខ្ចប់) និងទូរស័ព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត៕

មន្ត្រីជំនាញខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងស្វែងរកស្រាថ្នាំចិនសែ តាំង គួយ ដែលធ្វើឱ្យពុលដល់អ្នកផឹក

លោក មាស មោរ៉ា បញ្ជាក់ថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើគ្រឿងឧបភោគនិងបរិភោគ និងធ្វើតេស្តលើគំរូផលិតផលត្រីងៀត ត្រីហើម មឹកក្រៀម ឃើញថាមានគុណភាពល្អ មិនមានវត្តមានសាធាតុគីមីហាមឃាត់ប៉ូរ៉ាក់នៅឡើយ ព្រមទាំងបានពិនិត្យឃើញថាអំបិលអ៊ីយ៉ូដ ពិតជាមានជាតិអីយ៉ូដត្រឹមត្រូវតាមស្តង់ដារ ក៏ដូចជាពិនិត្យរកឃើញដកហូតទំនិញហួសកាលបរិច្ឆេទបានមួយចំនួន ដោយឡែកស្រាថ្នាំចិន តាំង គួយ ពុំប្រទះឃើញមានដាក់តាំងលក់ក្នុងផ្សារនោះទេ។
លោក មាស មោរ៉ា ឲ្យដឹងទៀតថា មន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវ ទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៏ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភព ឱ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញត្តិនៃច្បាប់៕

 
Free Host