មន្ត្រីជំនាញខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងស្វែងរកស្រាថ្នាំចិនសែ តាំង គួយ ដែលធ្វើឱ្យពុលដល់អ្នកផឹក ~ News night
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, June 16, 2020

មន្ត្រីជំនាញខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងស្វែងរកស្រាថ្នាំចិនសែ តាំង គួយ ដែលធ្វើឱ្យពុលដល់អ្នកផឹក

លោក មាស មោរ៉ា បញ្ជាក់ថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើគ្រឿងឧបភោគនិងបរិភោគ និងធ្វើតេស្តលើគំរូផលិតផលត្រីងៀត ត្រីហើម មឹកក្រៀម ឃើញថាមានគុណភាពល្អ មិនមានវត្តមានសាធាតុគីមីហាមឃាត់ប៉ូរ៉ាក់នៅឡើយ ព្រមទាំងបានពិនិត្យឃើញថាអំបិលអ៊ីយ៉ូដ ពិតជាមានជាតិអីយ៉ូដត្រឹមត្រូវតាមស្តង់ដារ ក៏ដូចជាពិនិត្យរកឃើញដកហូតទំនិញហួសកាលបរិច្ឆេទបានមួយចំនួន ដោយឡែកស្រាថ្នាំចិន តាំង គួយ ពុំប្រទះឃើញមានដាក់តាំងលក់ក្នុងផ្សារនោះទេ។
លោក មាស មោរ៉ា ឲ្យដឹងទៀតថា មន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវ ទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៏ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភព ឱ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញត្តិនៃច្បាប់៕

0 Comments:

Post a Comment

 
Free Host