ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលើជំពូកទី២ ~ News night
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, June 17, 2020

ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលើជំពូកទី២

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២, លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ឱកាសនោះលោកស្រី ចាន់ សុទ្ធាវី បានថ្លែងថា កិច្ចប្រជុំកាលពីសប្តាហ៍មុនបានពិភាក្សាបញ្ចប់ត្រឹមមាត្រាទី២២ នៃជំពូកទី២ ដោយឡែកនៅព្រឹកនេះ កិច្ចប្រជុំនិងបន្តពិនិត្យពិភាក្សាលើមាត្រាទី២៣ ផ្នែកទី៥ ជំពូកទី២ នៃសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះជាបន្តទៀត។
លោកស្រី ក៏បានស្នើឱ្យក្រុមការងារនៃភាគីទាំងពីររវាងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ យកខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់នេះ ធ្វើការសិក្សា និងពិភាក្សាជាលក្ខណៈបុគ្គល ឬជាក្រុម អាចហៅបានថា ជាការងារផ្ទះបន្ថែម ដើម្បីចងក្រងជាគំនិតផ្សេងៗ សម្រាប់ចូលរួមលើការប្រមូលមតិយោបល់ និងធាតុចូលនានាឱ្យបានកាន់តែច្រើនក្នុងកិច្ចប្រជុំរួមប្រចាំសប្តាហ៍។
លោកស្រីបានបន្តថា «ធ្វើដូច្នេះ គឺកិច្ចប្រជុំរួមម្តងៗ និងមានមតិយោបល់ចូលរួមបានច្រើន ហើយការពិភាក្សាក៏កាន់តែស៊ីជំរៅ និងដំណើរការបានលឿនជាងការយកខ្លឹមសារទាំងស្រុង មកពិភាក្សាតែនៅក្នុងកិច្ចប្រជុំរួម ដែលអាចធ្វើឱ្យល្បឿននៃការពិភាក្សាមានការយឺតយ៉ាវ»
សូមរំលឹកផងដែរថា ច្បាប់នេះមាន១២ជំពូក និង១៦៩មាត្រា ដែលមានគោលបំណងរួមដូចខាងក្រោម៖
* ទី១៖ ធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍
* ទី២៖ ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍
* ទី៣៖ ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍
ទី ៤៖ ធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល
* ទី៥៖ ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស៕

0 Comments:

Post a Comment

 
Free Host