កម្លាំងនគរបាល បើកប្រតិបត្តិការចាប់ខ្លួន១០នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ~ News night
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, June 16, 2020

កម្លាំងនគរបាល បើកប្រតិបត្តិការចាប់ខ្លួន១០នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ

បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យ Fresh News ដឹងសភាពនៃរឿងហេតុថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ ឮសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកកិច្ចប្រតិបត្តិការ ចាប់បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កង ប៊ុនមករា ហៅជ្រូក និងឈ្មោះ ជួន រ៉ាដូ ហៅតុល ឆែកឆេរចាប់យកបានថ្នាំញៀនចំនួន៣០កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។
នគរបាលបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កង ប៊ុនមករា កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងចំណុចផ្ទះជួល ជនសង្ស័យម្នាក់ទៀត ឈ្មោះ មៀច វិចិត្រ ក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសហការល្អជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចឆែកឆេរចាប់យកថ្នាំញៀនចំនួន១៦កញ្ចប់ រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ មៀច វិចិត្រ កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងរោងគោ របស់មុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត នៅចំណុចភូមិដកពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានការសហការល្អជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ទៀត ចាប់យកថ្នាំញៀនចំនួន ០២កញ្ចប់ និងសម្ភារវត្ថុតាងមួយចំនួនទៀត រីឯមុខសញ្ញាមេក្រុមជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត បានរត់គេចខ្លួន។
នគរបាលបន្តថា បន្ទាប់ពីចាប់បានមួយគោលដៅហើយ សមត្ថកិច្ចបានឈានទៅថល់គោលដៅគោលដៅទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មៀច វិចិត្រ ស្ថិតក្នុងភូមិទន្លេកន្ទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់។
សម្រាប់ជនសង្ស័យទាំង១០នាក់ ត្រូវបានយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំបញ្ជូនទៅកាន់តុលាការចាត់តាមច្បាប់៕

0 Comments:

Post a Comment

 
Free Host